[go: up one dir, main page]

Google Family Link

4.6
ការវាយតម្លៃ 3.05 លាន
100 លាន+
ការទាញយក
ចំណាត់ថ្នាក់ខ្លឹមសារ
គ្រប់គ្នា
រូបភាព​​រូបថត​អេក្រង់
រូបភាព​​រូបថត​អេក្រង់
រូបភាព​​រូបថត​អេក្រង់
រូបភាព​​រូបថត​អេក្រង់
រូបភាព​​រូបថត​អេក្រង់
រូបភាព​​រូបថត​អេក្រង់

អំពី​កម្មវិធីនេះ

Google Family Link ជាកម្មវិធីគ្រប់គ្រងដោយមាតាបិតាដែលជួយអ្នកក្នុងការរក្សាឱ្យគ្រួសាររបស់អ្នកកាន់តែមានសុវត្ថិភាពលើអ៊ីនធឺណិត។ យើងដឹងថា ទំនាក់ទំនងជាមួយបច្ចេកវិទ្យារបស់គ្រួសារនីមួយៗមានលក្ខណៈប្លែកពីគ្នា ដូច្នេះយើងបានបង្កើតឧបករណ៍ដូចជា Family Link ដែលផ្តល់ភាពបត់បែនដល់អ្នកក្នុងការជ្រើសរើសតុល្យភាពត្រឹមត្រូវសម្រាប់គ្រួសារអ្នក និងជួយពួកគេបង្កើតទម្លាប់ឌីជីថលល្អៗ។ ឧបករណ៍ងាយស្រួលប្រើរបស់ Family Link អនុញ្ញាតឱ្យអ្នកស្វែងយល់អំពីរបៀបដែលកូនអ្នកកំពុងចំណាយពេលលើឧបករណ៍គាត់ មើលទីតាំងឧបករណ៍គាត់ គ្រប់គ្រងការកំណត់ឯកជនភាព និងធ្វើអ្វីៗជាច្រើនទៀត។


ជាមួយ Family Link អ្នកអាច៖

បង្កើតវិធានមូលដ្ឋានផ្នែកឌីជីថល
• ដាក់រយៈពេលកំណត់ក្នុងការប្រើប្រាស់ឧបករណ៍ — Family Link អនុញ្ញាតឱ្យអ្នកកំណត់ពេលបិទដំណើរការសម្រាប់ឧបករណ៍របស់កូនអ្នក និងដាក់រយៈពេលកំណត់សម្រាប់កម្មវិធី ដូច្នេះអ្នកអាចជួយគាត់ស្វែងរកតុល្យភាពល្អ។
• ណែនាំខ្លឹមសារសមស្របតាមអាយុដល់គាត់ — អនុញ្ញាត ឬទប់ស្កាត់កម្មវិធីដែលកូនរបស់អ្នកចង់ទាញយក។ Family Link ក៏អនុញ្ញាតឱ្យអ្នកជ្រើសរើសបទពិសោធន៍ប្រើ YouTube ដែលត្រឹមត្រូវសម្រាប់កូនអ្នកផងដែរ៖ បទពិសោធន៍ដែលស្ថិតក្រោមការគ្រប់គ្រងលើ YouTube ឬ YouTube Kids។

គ្រប់គ្រង និងរក្សាសុវត្ថិភាពគណនីរបស់កូនអ្នក
• ការពារឯកជនភាពរបស់គាត់ — ការគ្រប់គ្រងការអនុញ្ញាតក្នុង Family Link អនុញ្ញាតឱ្យអ្នកធ្វើការជ្រើសរើសដ៏មានអត្ថន័យអំពីទិន្នន័យរបស់កូនអ្នក។ មើល និងគ្រប់គ្រងការអនុញ្ញាតសម្រាប់គេហទំព័រ និងកម្មវិធីបន្ថែមដែលបានចូលប្រើតាមរយៈ Chrome ក៏ដូចជាកម្មវិធីដែលបានទាញយកនៅលើឧបករណ៍របស់កូនអ្នក។
• រក្សាសុវត្ថិភាពគណនីរបស់គាត់ — Family Link ផ្ដល់សិទ្ធិឱ្យអ្នកចូលគ្រប់គ្រងគណនី និងការកំណត់ទិន្នន័យរបស់កូនអ្នក។ ក្នុងនាមជាមាតាបិតា អ្នកអាចជួយផ្លាស់ប្ដូរ ឬកំណត់ពាក្យសម្ងាត់របស់កូនអ្នកឡើងវិញ បើគាត់ភ្លេច កែព័ត៌មានផ្ទាល់ខ្លួនរបស់គាត់ ឬលុបគណនីរបស់គាត់ក៏បាន បើអ្នកគិតថាចាំបាច់។

បន្តភ្ជាប់ពេលធ្វើដំណើរ
• មើលកន្លែងដែលពួកគេស្ថិតនៅ — ការណ៍ដែលអាចរកឃើញគ្រួសារអ្នកគឺមានប្រយោជន៍ ពេលពួកគេកំពុងធ្វើដំណើរ។ ជាមួយ Family Link អ្នកអាចកំណត់ទីតាំងរបស់កូនអ្នកលើផែនទីមួយ ដរាបណាពួកគេកាន់ឧបករណ៍តាមខ្លួន។
• ទទួលបានការជូនដំណឹង — Family Link ផ្តល់ការជូនដំណឹងសំខាន់ៗ រួមទាំងពេលកូនអ្នកទៅដល់ ឬចាកចេញពីទីតាំងជាក់លាក់។ អ្នកក៏អាចរោទ៍ឧបករណ៍ និងមើលកម្រិតថាមពលថ្មដែលនៅសល់របស់ឧបករណ៍ផងដែរ។


ព័ត៌មានសំខាន់

• ឧបករណ៍របស់ Family Link ប្រែប្រួលអាស្រ័យលើឧបករណ៍របស់កូនអ្នក។ មើលបញ្ជីឧបករណ៍ដែលត្រូវគ្នាតាម https://families.google/familylink/device-compatibility/
• ទោះបីជា Family Link ជួយអ្នកគ្រប់គ្រងការទិញ និងការទាញយករបស់កូនអ្នកពី Google Play ក៏ដោយ ក៏គាត់នឹងមិនត្រូវការការអនុញ្ញាត ដើម្បីដំឡើងកំណែកម្មវិធីថ្មី (រួមទាំងកំណែថ្មីដែលបន្ថែមការអនុញ្ញាត) កម្មវិធីដែលអ្នកបានអនុញ្ញាតពីមុន ឬកម្មវិធីដែលត្រូវបានចែករំលែកក្នុងបណ្ណាល័យគ្រួសារនោះទេ។ លើសពីនេះ ការយល់ព្រមលើការទិញនឹងអនុវត្តតែនៅពេលកូនអ្នកធ្វើការទិញតាមរយៈប្រព័ន្ធចេញវិក្កយបត្ររបស់ Google Play ប៉ុណ្ណោះ ហើយនឹងមិនអនុវត្តចំពោះការទិញដែលធ្វើឡើងតាមរយៈប្រព័ន្ធ​ចេញ​វិក្កយបត្រជំនួសទេ។ មាតាបិតាគួរពិនិត្យមើលការអនុញ្ញាតកម្មវិធី និងកម្មវិធីដែលបានដំឡើងដោយកូនខ្លួនក្នុង Family Link ជាប្រចាំ។
• អ្នកគួរពិនិត្យមើលកម្មវិធីលើឧបករណ៍របស់កូនអ្នកដែលស្ថិតក្រោមការគ្រប់គ្រងដោយប្រុងប្រយ័ត្ន និងបិទកម្មវិធីដែលអ្នកមិនចង់ឱ្យគាត់ប្រើ។ សូមចំណាំថា អ្នកប្រហែលមិនអាចបិទកម្មវិធីដែលបានដំឡើងស្រាប់មួយចំនួន ដូចជា Play, Google ជាដើម។
• ដើម្បីឃើញទីតាំងឧបករណ៍របស់កូនតូច ឬកូនវ័យជំទង់របស់អ្នក ឧបករណ៍ត្រូវតែត្រូវបានបើកដំណើរការ សកម្មថ្មីៗ និងភ្ជាប់ទៅអ៊ីនធឺណិតតាមរយៈទិន្នន័យទូរសព្ទចល័ត ឬ Wi-Fi។
• ការគ្រប់គ្រងដោយមាតាបិតារបស់ Family Link មានសម្រាប់តែគណនី Google ដែលស្ថិតក្រោមការគ្រប់គ្រងប៉ុណ្ណោះ។ ជាមួយគណនី Google ដែលស្ថិតក្រោមការគ្រប់គ្រង កុមារអាចចូលប្រើផលិតផល Google ដូចជាម៉ាស៊ីនស្វែងរក, Chrome និង Gmail ហើយមាតាបិតាអាចរៀបចំវិធានមូលដ្ឋានផ្នែកឌីជីថលដើម្បីគ្រប់គ្រងពួកគេ។
• ទោះបីជា Family Link ផ្តល់ឧបករណ៍គ្រប់គ្រងបទពិសោធន៍លើអ៊ីនធឺណិតរបស់កូនអ្នក និងរក្សាឱ្យគាត់កាន់តែមានសុវត្ថិភាពនៅលើអ៊ីនធឺណិតក៏ដោយ ក៏វាមិនធ្វើឱ្យអ៊ីនធឺណិតមានសុវត្ថិភាពនោះទេ។ Family Link មិនអាចកំណត់ខ្លឹមសារនៅលើអ៊ីនធឺណិតបានទេ ប៉ុន្តែវាអាចផ្តល់ឱកាសឱ្យមាតាបិតាធ្វើការសម្រេចចិត្តអំពីរបៀបដែលកូនរបស់ខ្លួនចំណាយពេលលើឧបករណ៍របស់គាត់ និងកំណត់ថាតើផ្លូវឆ្ពោះទៅរកសុវត្ថិភាពលើអ៊ីនធឺណិតណាដែលមើលទៅល្អបំផុតសម្រាប់គ្រួសារអ្នក។
បាន​ដំឡើងកំណែ​នៅ
22 មេសា 2024

សុវត្ថិភាព​ទិន្នន័យ

សុវត្ថិភាព​ចាប់ផ្ដើមពី​ការយល់ដឹងអំពី​របៀបដែល​អ្នកអភិវឌ្ឍន៍​ប្រមូល និង​ចែករំលែក​ទិន្នន័យរបស់អ្នក។ ការអនុវត្ត​ចំពោះសុវត្ថិភាព និង​ឯកជនភាព​ទិន្នន័យ​អាចខុសគ្នាទៅតាម​ការប្រើប្រាស់ តំបន់ និង​អាយុរបស់អ្នក។ អ្នកអភិវឌ្ឍន៍​បានផ្ដល់​ព័ត៌មាននេះ និង​អាចធ្វើបច្ចុប្បន្នភាព​វានៅពេលខាងមុខ។
មិនចែករំលែក​ទិន្នន័យ​ជាមួយ​ភាគីទីបីឡើយ
ស្វែងយល់​បន្ថែមអំពី​របៀបដែល​អ្នកអភិវឌ្ឍន៍​ប្រកាសអំពី​ការចែករំលែក​ទិន្នន័យ
កម្មវិធីនេះអាចប្រមូលប្រភេទទិន្នន័យទាំងនេះ
ព័ត៌មាន​ផ្ទាល់ខ្លួន ព័ត៌មានហិរញ្ញវត្ថុ និង 7 ផ្សេង​ទៀត
ទិន្នន័យត្រូវបានអ៊ីនគ្រីបសម្រាប់ការផ្ទេរ
អ្នកអាចស្នើសុំឱ្យលុបទិន្នន័យនោះបាន
ការត្រួតពិនិត្យសុវត្ថិភាពឯករាជ្យ

ការដាក់ផ្កាយ និងមតិវាយតម្លៃ

4.6
ការវាយតម្លៃ 3 លាន
Lyhor Lay
18 មេសា 2024
Yes Good 👍
មនុស្ស 18 នាក់​បានយល់ថា​ការវាយតម្លៃនេះ​មានប្រយោជន៍
តើអ្នក​យល់ថា​ការវាយតម្លៃនេះ​មានប្រយោជន៍​ដែរទេ?
To Ly
10 មេសា 2024
ពេញចិត្ត
តើអ្នក​យល់ថា​ការវាយតម្លៃនេះ​មានប្រយោជន៍​ដែរទេ?
Thong “นายทอง” Khlongson
18 កុម្ភៈ 2024
ទៅបណ្តើរៗ
មនុស្ស 10 នាក់​បានយល់ថា​ការវាយតម្លៃនេះ​មានប្រយោជន៍
តើអ្នក​យល់ថា​ការវាយតម្លៃនេះ​មានប្រយោជន៍​ដែរទេ?

អ្វីដែលថ្មី

ការកែលម្អ​ស្ថេរភាព និង​កែ​បញ្ហា​ច្រើន។