វិគីភីឌា:អំពីវិគីភីឌា

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.
គេហទំព័រវិគីភីឌា wikipedia.org ជាវិបសាយនៃគ្រប់ភាសា

វិគីភីឌា (Wikipedia:wiːkiˈpiːdiə) ជាគំរោងសព្វវចនាធិប្បាយពហុភាសា មានមូលដ្ឋាននៅលើវិប ដែលផ្ដល់ជូននូវអត្ថបទ​ដោយឥតគិតថ្លៃ​។ វាជាសព្វវចនាធិប្បាយ​ដែលបើកចំហអោយកែប្រែបានដោយសេរី ក្រោមលក្ខន្ដិកៈប្រើប្រាស់​ដែលកំណត់ដោយវិគីភីឌា។ ទំព័រ​អត្ថបទ​របស់វិគីភីឌា​ក៏​ផ្ដល់ជូន​ផងដែរ​នូវតំណភ្ចាប់ទៅកាន់​ទំព័រ​ទាក់ទិន​សំរាប់អ្នកប្រើប្រាស់​ដែលចង់អានព័ត៌មានបន្ថែមទៀត។

វិគីភីឌាជាផ្លែផ្កានៃការសហការគ្នាសរសេររបស់អ្នកស្ម័គ្រចិត្តយ៉ាងច្រើន ដែលប្រឹងប្រែងសរសេរ​ដោយមិនទទួលយកកំរៃ។ នរណាក៏មាន​សិទ្ធិសរសេរ​និងធ្វើបំលាស់ប្ដូរ​នានានៅក្នុង​អត្ថបទវិគីភីឌា​បានដែរ (លើកលែង​តែក្នុងករណី​ពិសេសខ្លះៗ​ដូចជាការដាក់កំហិត​ការពារ​ពីការបំផ្លាញ​របស់ជនខិលខូច)។ អ្នកប្រើប្រាស់​អាចចូលរួមជាអនាមិកដោយប្រើឈ្មោះមិនពិត ឬក៏អាចប្រើឈ្មោះពិតតាមតែការស្ម័គ្រចិត្ត​របស់ខ្លួន។

វិគីភីឌាចាប់កំនើតឡើង​ក្នុងឆ្នាំ២០០១ ហើយបានរីកធំធាត់​ក្លាយជាវិបសាយផ្ដល់អត្ថបទ​ដ៏ធំមួយនៅលើអ៊ីនធឺណិត។ វិគីភីឌា​មានអ្នកទស្សនាប្រមាណ ៧៨លាននាក់ក្នុងមួយខែ (ស្ថិតិខែមករាឆ្នាំ២០១០)។ វិគីភីឌាមានអ្នករួមចំណែកសកម្ម​ជាង ៩១០០០ នាក់ ដែលធ្វើការលើអត្ថបទជាង១៦លានអត្ថបទ ជាភាសាចំនួនលើងពី២៧០ភាសា។

មនុស្ស​គ្រប់អាយុ គ្រប់សាសន៍ អាចសរសេរបន្ថែមឬកែប្រែអត្ថបទ ដាក់ឯកសារយោង ផ្ទុករូបភាពឬមេឌាឡើង។ អ្វីដែលសំខាន់ទៅទីនេះ​មិនមែនស្ថិតនៅលើ​ភាពស្ទាត់ជំនាញ​ឬលក្ខណៈសម្បត្តិរបស់អ្នកទេ តែអ្វីដែលសំខាន់ជាងគេនោះគឺ​អ្វីដែលអ្នក​បានចូលរួមជាមួយយើង។ ក្រៅពីនេះ វាសំខាន់ត្រង់ថា​អត្ថបទ​របស់អ្នក​ស្របតាមច្បាប់របស់វិគីភីឌាដែរឬទេ។ អត្ថបទរបស់​អ្នក​គួរតែ​មានប្រភពពីកន្លែងដែលអាចទុកចិត្តបាន និង​មិនជាប់កម្មសិទ្ធបញ្ញា។ រាល់ការរួមចំណែក​(រួមទាំងការលុបខ្លឹមសារអត្ថបទចោល) មិនអាចបំផ្លាញវិគីភីឌាបានទេ ព្រោះសូហ្វវែរ​របស់វិគី​អនុញ្ញាតអោយធ្វើ​ការស្ដារឡើងវិញ​បានយ៉ាងងាយ។ ម្យ៉ាងវិញទៀត វិគីមានអ្នករួមចំណែក​មានបទពិសោធ​ ដែលនៅតាមឃ្លាំមើល​និងជួយដល់ការកែប្រែដើម្បី​ស្ថាបនា​ផងដែរ។ សូមចាប់ផ្ដើម​កែប្រែអត្ថបទ​ដោយចុចនៅលើពាក្យ​«កែប្រែ» នៅខាងលើទំព័រដែលអ្នកចង់កែប្រែ។

វិគីភីឌា​មានលក្ខណៈពិសេស​ច្រើនយ៉ាង​ខុសពីឯកសារយោង​សរសេរលើក្រដាស់ផ្សេងទៀត​។ វិគីភីឌា​នាំមកនូវអត្ថបទ​ទាន់សម័យជានិច្ច​ក្នុងរយៈពេលខ្លី។ អត្ថបទចាស់ៗ​មានទំនរខិតទៅរក​កំរិតទុកចិត្តខ្ពស់ ចំនែកអត្ថបទថ្មីៗ​អាចនៅមានព័ត៌មានមិនពិតខ្លះៗ។


គំរោងជាបងប្អូន

វិគីភីឌាត្រូវបានបង្កើតឡើងដោយមូលនិធិវិគីមេឌា ជាអង្គការមិនរក​ប្រាក់កម្រៃ ដែលអង្គការនេះមានគម្រោងផ្សេងៗជាច្រើន ដូចខាងក្រោម៖

វិគីមេឌា Commons
វិគីមេឌា Commons
វិគីមេឌា Commons
កន្លែងផ្ទុករូបភាព ជីវចលនិងវីដេអូសេរី
វិគីព័ត៌មាន
វិគីព័ត៌មាន
វិគីព័ត៌មាន
ព័ត៌មានឥតគិតថ្លៃ
​វិគីនានុក្រម
វចនានុក្រម​ និងកម្រង​វេវចនសព្ទសេរី-ឥតគិតថ្លៃ
វិគីពាក្យពេចន៍
ប្រជុំ​ពាក្យពេចន៍​របស់មនុស្ស​ល្បីៗ
វិគីសៀវភៅ
សៀវភៅឯកសារ​ឥតគិតថ្លៃ
វិគីបណ្ណាល័យ
បណ្ណាល័យឯកសារឥតគិតថ្លៃ
វិគីជីវសាស្ត្រ
ថតឯកសារពីជីវសាស្ត្រ
វិគីសាកលវិទ្យាល័យ
សកម្មភាពនិងឯកសារអប់រំឥតគិតថ្លៃ
មេតាវិគី
សម្របសម្រួលក្នុង​គម្រោងវិគីមេឌា
MediaWiki មេឌាវិគី
អភិវឌ្បកម្មវិធីកំុព្យូទ័រសេរី
Wikidata វិគីទិន្នន័យ
ប្រភពមូលដ្ឋានទិន្នន័យសេរី
Wikivoyage វិគីទេសចរណ៍
មគ្គុទេសក៍ទេសចរណ៍សេរី



សំរាប់ភាសាខ្មែរ ទើបតែមានបីគំរោងតែប៉ុណ្ណោះ
វចនានុក្រម​វិគី
សៀវភៅវិគី